Thursday, January 19, 2017

ប្រាជ្ញាជីវិត ភាគ១


"បើកចំហចិត្តឲ្យទូលំទូលាយ សម្លឹងមើលឲ្យបានវែងឆ្ងាយ ទើបអាចបែងចែកខុសត្រូវបានច្បាស់លាស់" 

កាលពីយូរលង់ណាស់មកហើយ នៅក្នុងប្រទេសម៉ុងហ្គោលី មានព្រានព្រៃម្នាក់ធ្លាប់ប្រមាញ់បានសត្វជាថ្រើនមកហើយ មិនថាជាសត្វតូវឬសត្វធំឡើយ។ គេសន្សំបានស្បែកសត្វយ៉ាងសន្ធឹកសន្ធាប់យកមកទុកក្នុងផ្ទះរបស់ខ្លួន។

ថ្ងៃមួយ នាយព្រានត្រូវចេញដំណើរទៅខាងក្រៅ។ ពេលបើកទ្វារឡើងគេទទូលអារម្មណ៍ដូចជារងាក៏ចូលទៅក្នុងផ្ទះយកស្បែកសត្វខ្លាឃ្មុំ ដើម្បីការពារនឹងខ្យល់ត្រជាក់។ ចៃដន្យពេលនោះគេស្រវាបានស្បែកសត្វតោយកមកឃ្លុំខ្លួនកុំឲ្យរងាហើយក៏ចេញទៅ។

ពេលដើរមកដល់ទីវាលស្រឡះ គេទទូលបានអារម្មណ៍ខុសប្រក្រតីថាដូចជាមានអ្វីកំពុងដើរតាមខ្លួន។ ពេលខ្យល់បក់មក គេឮសំឡេងគ្រហឹមតាមបណ្ដោយខ្យល់ រំពេចនោះសត្វខ្លាមួយយ៉ាងធំស្ទុះចេញមក។ ព្រានព្រៃពុំមានអាវុធអ្វីសម្រាប់ត្រៀមទល់នឹងខ្លាឡើយ។ គេភ័យស្លន់ក្នុងចិត្ត..."អញស៊យធំហើយពេលនេះ!...ចង់គេចក៏គេចមិនទាន់ដែរ មុខជាជៀសមិនផុតពីស្លាប់ទេ!..."​ 

គេសម្រេចចិត្តមិនរត់ទៅណា បិទភ្នែកឈរមួយកន្លែងរង់ចាំឲ្យខ្លាស៊ី។ រីឯខ្លាដែលកំពុងឃ្លាន តែមិនដឹងថាជាសត្វអ្វីពិតប្រាកដ វាបម្រុងចូលមកស៊ីជាចំណីតែសត្វនេះមិនត្រឹមតែមិនព្រមរត់ទេ បែរជាឈរសម្លឹងមើលវាពីចម្ងាយ។ ខ្លានឹកចម្លែកក្នុងចឹត្តក៏ខំពិនិត្យមើល "អីយ៉ា នេះគឺសត្វតោទេតើ! អញ្ជឹងបានវាមិនព្រមរត់នេះបើអញស្ទុះទៅរកវា គឺប្រាកដជាទប់ទល់នឹងវាមិនបានទេ។ សុភាសិតពោលថា គេមិនធ្វើសង្គ្រៀមដែលដឹងមុនថាចាញ់នោះឡើយ គេចសិនល្អជាង" 

................(វគ្គបន្ត)

No comments:

Post a Comment